Thursday, August 15, 2013

History of Computer


ជំពូក​ ១​              ការណែនាំឪ្យស្គាល់កុំព្យូទ័រ
Introduction to PC​​​​​
                               
មេរៀនទី១.        ប្រវត្តិរបស់កុំព្យូទ័រ (History of Computer)
១.១.តើកុំព្យូទ័រគឺជាអ្វី?  (What is a Computer?)
            កុំព្យូទ័រ(Computer)គឺជាម៉ាស៊ីនអេឡិចត្រូនិចមួយប្រភេទ ដែលប្រតិបត្តិការណ៍ក្រោមការ​បញ្ជារបស់មនុស្ស។ Computer មិនអាចរៀនខ្លូនឯងបានទេ លើកលែងតែ​យើងបញ្ជាឪ្យវាធ្វើ ហើយក៏មិនឆ្លើយតបនូវអ្វីដេលយើងមិនប្រាប់វាឪ្យធ្វើនោះ។
            ពាក្យថា Computer គឺមកពីពាក្យថា Compute​ ដែលមានន័យថាគណនាCalculate​ ដូចនេះម៉ាស៊ីនកុំព្យូទ័រ គឺជាឧបករណ៍សំរាប់គណនា។ ក្រោមការស្វះស្វែង​របស់មនុស្សដោយមានការអភិវឌ្ឍន៍ និង​ច្នៃប្រឌិត កុំព្យូទ័រអាចជួយធ្វើការមុស្សបានជា​ង ៨០%។ ការបញ្ជារបស់មនុស្សទៅលើកុំព្យូទ័រ ហៅថា ឃ្លាបញ្ជា (Instruction)។ បើ​គិតទៅវាហាក់បីដូចជាកូនសុនខមួយក្បាល ដែលមិនចេះនិយាយ តែយើងអាចបង្ហាត់វា​ឪ្យចេះចាប់បាលបាន។​ កុំព្យូទ័រ មិនចេះធុញថប់ មិនចេះនឿយហត់ ឬរអ៊ូរទាំឡើយ។​វាអាចធ្វើការបានគ្រប់ពេលវេលា រៀងរាល់ថ្ងៃតាមដែលយើងត្រូវការ។
            កុំព្យូទ័រ បានកើតឡើងចាប់តាំងពីមុនឆ្នាំ ១៩៤២ មកម្លេះ ប៉ុន្តែវាមិនទាន់មាន លក្ខណៈគ្រប់គ្រាន់សំរាប់ប្រើប្រាស់កាងារបានច្រើន ។ គេសន្មត់ថាកុំព្យូទ័រ បានកកើត​ឡើងនូវឆ្នាំ ១៩៤២ មក។
១.២. តើកុំព្យូទ័រមានលក្ខណៈពិសេសយ៉ាងដូចម្ដេច?
            បើយោងទៅតាមការសិក្សាស្រាវជ្រាវ ទៅលើលក្ខណៈពិសេសរបស់កុំព្យូទ័រ បា​នកំណត់លក្ខណៈពិសេសកុំព្យូទ័រដូចខាងក្រោម ៖
១/​ ល្បឿនៈ កុំព្យូទ័រអាចមានសមត្ថភាពក្នុងការគណនា បានលឿន និងច្រើនប្រមាណ​វិធីក្នុងមួយវិនាទី។ វាអាចគណនាចាប់ពី ៣ ទៅ៤​ លានប្រមាណវិធី ក្នុងមួយវិនាទី។
២/ ភាពធន់ និងសុវត្ថិភាពៈ កុំព្យូទ័រ អាចជូយមនុស្សបានដោយមិនចេះនឿយហត់ ឬត្អូចត្អែរ។ ដោយសាតែកុំព្យូទ័រ​មានភាពធន់យ៉ាងនេះហើយ ទើបកុំព្យូទ័រត្រូវបានគេប្រើដើម្បីរក្សាទុកឯកសារប្រកបដោយសុវត្ថិភាព ។
៣/ ភាពចេះសប់គ្រប់ៈ  ភាពអស់ចារ្យរបស់ Computer គឺភាពចេះសព្វរបស់វាដូចជាអាចបង្កើតអត្ថបទគ្រប់គ្រងទិន្នន័យ ការងារការិយាល័យ ការងារ​ Graphic Design និងការងារជាច្រើនទៀត។
            ៤/ ភាពទៀងត្រង់ និងច្បាស់លាស់ៈ កុំព្យូទ័រមានល្បឿនលឿន និងទៀងទាត់​ក្នុងគណនា។​ បើទោះបីជាកុំព្យូទ័រ មានល្បឿនក្នុងការគណនា ច្រើនប្រមានវិធីក្នុងមួយ​វិនាទីក៏ដោយ ក៏កុំព្យូទ័រពុំសូវមានភាពខុសឆ្គង ដូចឧបករណ៍ដ៏ទៃទៀតឡើយ។
            ៥/ ការចងចាំៈ ទោះបីជាមនុស្សជាអ្នកបង្កើតកុំព្យូទ័រក៏ដោយ ក៏កុំព្យូទ័រមានការ​ចងចាំជាងមនុស្សដែរ វាអាចចងចាំបាន ឬរំលឹកឡើងវិញនូវអ្វីៗទាំងអស់ពីមុនមកមិន​បាត់បង់ឡើយ។
១.៣/ តើកុំព្យូទ័រចែកចេញជាប៉ុន្មានជំនាន់
        ចាប់តាំងពីឆ្នាំ ១៩៤២​ មកទល់នឹងបច្ចុប្បន្ន កុំព្យូទ័រចែកចេញជា ៥ជំនាន់គឺៈ
·         ជំនាន់ទីមួយៈ(First Generation of Computer)
ចាប់ពីឆ្នាំ​ ១៩៤២-១៩៥៥ ជាជំនាន់ដែលកុំព្យូទ័រប្រើអំពូលឥតខ្យល់ “Vacuum Tubes”ដែលងាយស្រូលបាក់បែក ដូចជាកុំព្យូទ័រម៉ាក EDIAC, EDVAC, EDSAC, ABC  Computer,...etc. ។ នៅក្នុងជំនាន់នេះអ្នកច្នៃប្រឌិតកុំព្យូទ័រ​(Inventors) ជាច្រើនបានចូលរួមដូចជាៈ John Atanasoff & Clifford berry company បានបង្កើតក្នុងឆ្នាំ​១៩៤២​ ឈ្មោះ ABC Computer​​ និង​ John Presper Eckert & John W. Mauchly company បានបង្កើត​ក្នុងឆ្នាំ១៩៤៦​ ឈ្មោះ ENAC 1 Computer, ...
·         ជំនាន់ទីពីរ (Second Generation )
ចាប់ពីឆ្នាំ ១៩៥៥-១៩៦៥​ ជំនាន់នេះអ្នកវិទ្យាសាស្រ្តចាប់ផ្ដើមប្រើ Transistor ជំនួសឪ្យអំពូលឥតខ្យល់ដើម្បីធ្វើការគណនាប្រមាណវិធី។ចំពោះល្បឿនក្នុងការធ្វើប្រ​​មាណ​វិធីកើ១០ ​ដល់ ១០៥​ ប្រមាណវិធី ក្នុងមួយវិនាទី។            ក្នុងជំនាន់នេះផងដែរ អ្នកច្នៃប្រឌិតកុំព្យូទ័រ ជាច្រើនបានចូលរួមបង្កើតកុំព្យូទ័រដែរមានដូចជាៈ
Stanford Research and Institute Company បង្កើតក្នុងឆ្នាំ១៩៥៥ ឈ្មោះ
ERNA and MICR, and Steve Russell & MIT បង្កើតក្នុងឆ្នា១៩៦២ ឈ្មោះ Spaceware Computer Game, ...។